បាត់ដំបង ៖
សា.កស.ពទារកម្នាក់ត្រូវបានគេប្រទះឃើញច្រកថង់យកមកបោះចោលក្បែរចិញ្ចើមផ្លូវ
បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកពិនិត្យមើលនៅវេលាម៉ោង
១០និង០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវចូលតាមផ្ទះសំណាក់១២កើត
ស្ថិតក្នុងក្រុមទី៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់
ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
មានបុរសម្នាក់បានដើរឆក់ត្រីនៅតាមប្រឡាយទឹកក្នុងភូមិ លុះមកដល់ចំណុចខាងលើក៏ឃើញថង់ខ្មៅមួយនៅក្បែរគំនរសំរាមក៏លើកយកមកស្រាយមើលស្រាប់តែប្រទះឃើញសា.កស.ពទារកនៅក្នុងនោះ
លុះព្រឹកឡើងក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានតែម្តង។
ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីប្រទះឃើញសា.កស.ពទារកខាងលើ
អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធរួមជាមួយក្រុមការងារកោសល្យវិច័យបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដោយគ្រូពេទ្យសន្និដ្ឋានថា
ទារកខាងលើពិតជាបានស្លា.ប់ក្រោយការសម្រាលរួច
បន្ទាប់មកក៏បានប្រគល់អោយអាជ្ញាធរមូលដ្ឋានយកទៅកប់នៅក្នុងបរិវេណវត្តកណ្តឹងផងដែរ ៕
ដោយ ៖ សាលី


