ប៉ៃលិន ៖ លោកជំទាវ បាន ស្រិមុំ អភិបាលខេត្តប៉ៃលិននៅថ្ងៃត្រង់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមានទីលំនៅជិតមាត់អូរ ដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិត្រៀមអោយរួចជាស្រេច ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់ ខណៈអាកាសធាតុភ្លៀងនៅតាមជ្រលងភ្នំនៅតែបន្តធ្លាក់ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជម្រាបបន្ថែមថា
ក្រុមការងារជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់ប្រចាំការនៅមូលដ្ឋានកំពុងតាមដាន
និងនៅជិតពុកម៉ែបងប្អូនគ្រប់វិនាទី បើជួបបញ្ហាក្រុមការងារនឹងជួយសង្គ្រោះជម្លៀសពុកម៉ែបងប្អូនទៅកាន់ទីទួលសុវត្ថិភាព។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះអាកាសធាតុនៅខេត្តប៉ៃលិន មេឃស្រទំមានភ្លៀងធ្លាក់ជាប្រចាំដែលធ្វើអោយទឹកនៅតាមស្ទឹង
អូរមានការហូរឡើងយ៉ាងខ្លាំងដែលអាចជនលិចដល់លំនៅដ្ឋានពលរដ្ឋដែលរស់នៅតាមអូរឬស្ទឹង ៕




