បាត់ដំបង
៖
ស្ត្រីសង្ស័យជាជនបរទេសម្នាក់បានធ្លាក់ពីលើម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលអោយរងរបួ.សធ្ង.ន់នៅវេលាម៉ោង
០៧និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ
ខេត្តបាត់ដំបង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បើយោងតាមប្រភពព័ត៌មានពីបុរសអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កបានបញ្ជាក់ថា
នៅមុនពេលកើតហេតុខ្លួនបានបើកម៉ូតូសណ្តោងរ៉ឺម៉កទិសដៅពីត្បូងទៅជើងខណៈដែលមេឃកំពុងភ្លៀង
លុះមកដល់ស្តង់អេតចាយមួយកន្លែងចំណុចភូមិកំពង់ពិល ក៏មានស្រ្តីម្នាក់សង្ស័យជាជនបរទេសបានកាក់ម៉ូតូសុំជិះខ្លួនក៏អោយជិះនៅកែបកន្ទុយម៉ូតូ
លុះមកដល់ចំណុចកើតហេតុខាងលើ
ក៏បានធ្លាក់ជង្ហុកអោយស្ត្រីខាងលើធ្លាក់ផ្ងាកក្រោយបោកក្បាលហើយរ៉ឺម៉កកិនពីលើពាក់កណ្តាលខ្លួនបន្ថែមទៀតបណ្តាលអោយរងរបួ.សធ្ង.ន់តែម្តង។
ក្រោយពេលកើតហេតុ ស្ត្រីជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមកដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗ ចំណែកអ្នកបើកបរនិងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះមកនាំខ្លួនយកទៅធ្វើការសាកសួរបំភ្លឺពាក់ព័ន្ធករណីខាងលើ ៕
ដោយ ៖
សាលី


