បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០១នាក់បានរងរបួ.សធ្ង.ន់
និងពីរនាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង
១៨និង២០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១
ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ កំពត 1Q-1695 បើកបរដោយបុរសម្នាក់
ទិសដៅពីជើងទៅត្បង ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ
ពាក់ផ្លាកលេខបាត់ដំបង1N-7163 បើកបរដោយបុរសម្នាក់
និងអ្នករួមដំណើរម្នាក់ទិសដៅពីត្បូងទៅជើង
លុះមកចំណុចខាងលើបានឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយអ្នកបើកបររងរបួ.សធ្ង.ន់និងពីរនាក់ផ្សេងទៀតរងរបួ.សស្រាល
។
ក្រោយពេលកើតហេតុជនរងគ្រោះរងរបួ.សធ្ង.ន់ខាងលើត្រូវបានរថយន្តដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី
៕
ដោយ ៖ សាលី


