ប៉ៃលិន ៖
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា
ឆ្នាំ២០២៦ ក្នុងកិច្ចដឹកនាំកិច្ចប្រជុំ
បានដាក់បទបញ្ជាផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ៨ទីតាំង
ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឱ្យបញ្ឈប់ជាដាច់ខាតនូវសកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ
ឬ Online Betting ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែង Online
Betting គឺជាវិធានការសំខាន់ ដើម្បីរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងការពារជីវភាពប្រជាពលរដ្ឋ។លោកស្រីអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ
និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យបន្តតាមដាន
និងអនុវត្តបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យខេត្តប៉ៃលិនក្លាយជាខេត្តគំរូ
ដែលគ្មានសកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
សូមបញ្ជក់ថា ការដាក់ឱសានុវាទឱ្យកាស៊ីណូ ទាំង៨ខាងលើពីសំណាក់លោកជំទាវអភិបាលខេត្តស្របតាមវិធានការរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តលើការបង្រ្កាបល្បែងអនឡាញ៕








