បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី
អ៊ុំរាត្រី អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា អញ្ជើញប្រគល់ផ្ទះពីរខ្នង
ជូនលោកតា មេឃ អឿម អាយុ៨២ឆ្នាំ ជាគ្រួសារក្រីក្រ នៅភូមិដីឡូតិ៍ និងលោកយាយ ហ៊ាប យាវ
រស់នៅ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី
ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត
តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន ជានិច្ច។
ឯកឧត្តមមានប្រសាសន៍ថា ក្នុងនាមកាកបាទក្រហមកម្ពុជា តែងតែនៅក្បែរ
និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ
ជាពិសេសលោកយាយ លោកតា ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ
និងគ្រួសារដែលមានជីវភាពខ្វះខាតដោមិនទុកបងប្អូនណាម្នាក់ចោលឡើយ។
ជាមួយគ្នានោះឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ
ត្រូវមានការប្រុងប្រយ័ត្នចំពោះខ្លួនឯង ក៏ដូចជាកូនចៅតូចៗ ពីជម្ងឺគ្រុនឈាមដោយត្រូវចូលរួមលុបំបាត់ជម្រកមសខ្លា
ហើយប្រសិនបើមានអាការៈសង្ស័យថាមានជំងឺគ្រុនឈាមត្រូវរួសរាន់ធ្វើតេស្តឈាម ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។







