ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំបន្ទាន់ដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យកងកម្លាំងពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំបន្ទាន់ដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យកងកម្លាំងពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ


បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារដឹកនាំ បែងចែកភារកិច្ច និងដាក់ចេញផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំដែលចុះបំពេញបេសកកម្មក្នុងខេត្ត។

 

កិច្ចប្រជុំនេះបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួនពីរ រួមមាន ៖ ១-ការប្រកាសទទួលស្គាល់សមាសភាពស្នងការរង និងការផ្លាស់ប្តូរផែនការងារថ្មី ។ ២-ការផ្សព្វផ្សាយផែនការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។

 

ថ្លែងក្នុងអង្គប្រជុំលោកស្នងការបានជំរុញឱ្យកងកម្លាំងទាំងអស់បង្កើនប្រសិទ្ធភាពការងារ ពង្រឹងការប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីផ្តល់សេវាសាធារណៈ និងធានាសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

 

ទន្ទឹមនឹងនេះ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលក្រុង-ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ឱ្យពង្រឹងការយាមល្បាត ត្រួតពិនិត្យរដ្ឋបាល និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង បទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ដើម្បីធានាបាននូវភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពពិតប្រាកដ៕












Post a Comment (0)
Previous Post Next Post