អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ទីសេនាសនៈថ្មី និងសម្ភារឧបត្ថម្ភ «ឡាននាគរទេះសាឡី» ជូនដល់វត្តនន្ទសិរិគន្ធារាម
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ទីសេនាសនៈថ្មី និងសម្ភារឧបត្ថម្ភ «ឡាននាគរទេះសាឡី» ជូនដល់វត្តនន្ទសិរិគន្ធារាម

បន្ទាយមានជ័យ ៖ ឈរលើស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងភរិយា បានដឹកនាំក្រុមការងារចុះប្រគល់ទីសេនាសនៈថ្មី និងសម្ភារឧបត្ថម្ភ «ឡាននាគរទេះសាឡី» ជូនដល់វត្តនន្ទសិរិគន្ធារាម ស្ថិតក្នុងស្រុកមង្គលបូរី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំពេញតម្រូវការជាក់ស្តែងក្នុងការបម្រើសាសនកិច្ចរបស់ព្រះសង្ឃ។

សកម្មភាពនេះ មិនត្រឹមតែជាការបំពេញតម្រូវការប្រចាំថ្ងៃរបស់វត្តអារាមនោះទេ ប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យដឹកនាំដ៏ទូលំទូលាយរបស់អាជ្ញាធរខេត្ត ដែលមើលឃើញថា ស្មារតីសាសនា និងប្រពៃណី គឺជា «បេះដូង» មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍសង្គមជាតិ សម្រាប់ប្រយោជន៍សាធារណ: និងប្រជាពលរដ្ឋ។

ទស្សនទាននៃការកសាងសមិទ្ធផលនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងកិច្ចការ «ពុទ្ធចក្រ» និង «អាណាចក្រ» ឱ្យឈានឡើងព្រមគ្នា គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការទ្រទ្រង់សុខដុមនីយកម្មសង្គម និងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋានឱ្យមានចីរភាពពិតប្រាកដ៕









Post a Comment (0)
Previous Post Next Post