បាត់ដំបង ៖ រថយន្តមួយគ្រឿងសង្ស័យតៃកុងបើកបរក្នុងស្ថានភាពស្រវឹងបានរ៉េចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
២១និង៤០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ
ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
យោងតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត
Camry ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2A-6015
បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅពីជើងទៅត្បូង
លុះមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃបុករះប្រភូម បង់អង្គុយ ទ្វារ
និងជញ្ជាំងផ្ទះប្រជាពលរដ្ឋជាច្រើនជាន់អោយខូចខាតយ៉ាងដំណំ
តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស
ព្រោះម្ចាស់ផ្ទះរវល់នាំគ្នាទៅហូបចំណីនៅខាងក្រៅអស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងនាំខ្លួនអ្នកបើកបរទៅកាន់
អធិការដ្ឋាននគរបាលស្រុកឯកភ្នំដើម្បីសាកសួរ លុះព្រឹកឡើងនៅថ្ងៃទី១៥ ខែកញ្ញា
ឆ្នាំ២០២៦
ទើបសមត្ថកិច្ចចុះសហការជាមួយម្ចាស់ផ្ទះអូសយករថយន្តខាងលើទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់
៕
ដោយ ៖ សាលី




