បាត់ដំបង ៖
ក្រុមបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
ក្រោមការដឹកនាំរបស់ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
និងជាប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តសម្រុកឈូសឆាយ
ចាក់ថ្មម៉ិច លុបសំបុកមាន់និងកៀរពង្រាបផ្លូវជាច្រើនខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។
ឯកឧត្តម ព្រួញ រិទ្ធថា បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា
ឆ្នាំ២០២៦នេះថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម សុខ លូ
អភិបាលនៃគណៈអភិបាលខេត្ត
ត្បិតតែខ្សែផ្លូវខូចខាតទាំងនេះស្ថិតក្នុងគម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB)ក្តី
ក៏ប៉ុន្តែឯកឧត្តមមិនបានទុកចោលនោះទេបានជម្រុញអោយមន្ទីរចាត់វិធានការកែសម្រួលជាបន្តបន្ទាប់គោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា
នៅថ្ងៃស្អែកនេះយើងនឹងទទួលដំណឹងល្អក្នុងដំណើរការដេញថ្លៃរបស់គម្រោង ហើយនៅថ្ងៃទី១៨
ខែកញ្ញា ឆ្នាំ២០២៦ នឹងបើកកញ្ចប់ឯកសារ ហើយយើងនឹងទទួលបានការសាងសង់ឆាប់ៗថ្ងៃខាងមុខនេះ
៕
ដោយ ៖ សាលី



