បាត់ដំបង ៖
បុរសម្នាក់បានបែកក្បាលស្លា.ប់ភ្លាមៗ និងម្នាក់ទៀតរងរបួ.សធ្ង.ន់
ក្រោយជិះម៉ូតូទៅឈប់មុខបារ៉ាសដែលដាក់បិទផ្លូវពេលរថភ្លើងឆ្លងកាត់ ហើយត្រូវបានរថយន្តធុនធ្ងន់បុកកិនពីក្រោយ
កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហាយវ៉េ
ត្រង់ចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ
ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ.ត់ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ
ដែលមានផ្លាកលេខ បាត់ដំបង1AP-8420 បើកបរដោយឈ្មោះ ណែម វណ្ណា ភេទប្រុស អាយុ ៤៨ឆ្នាំ
និងអ្នករួមដំណើរឈ្មោះ វ៉ាន់ ណារ៉ា ហៅ ទូច ភេទប្រុស អាយុ ៣៦ឆ្នាំ
ទាំងពីរនាក់រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង
ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់មុខបារ៉ាសរងចាំរថភ្លើងឆ្លងកាត់ផ្លូវ
ក៏ស្រាប់តែមានរថយន្តដឹកអង្កធុនធ្ងន់មួយគ្រឿងម៉ាក HYUNDAI ពណ៌ស
ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ 3B-7660 និងខាងក្រោយ ភ្នំពេញ 4A-4411 បើកបរដោយឈ្មោះ ប្រាក់ ចាន់ ភេទប្រុស អាយុ ៤១ឆ្នាំ
រស់នៅខេត្តកំពង់ចាម ទិសដៅស្របគ្នាបានជ្រុលទៅបុកម៉ូតូពីក្រោយនិងកិនបណ្តាលអោយអ្នករួមដំណើរបែកក្បាលស្លា.ប់ភ្លាមៗ
ចំណែកអ្នកបើកបរផ្លោងចូលព្រៃរងរបួ.សធ្ង.ន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃាត់ខ្លួនតៃកុងរថយន្តភ្លាមៗ និងវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី


