រដ្ឋបាលឃុំអូរដំបង១ រៀបចំប្រឡងសិស្សពូកែថ្នាក់ឃុំ ឆ្នាំ២០២៥-២០២៦
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

រដ្ឋបាលឃុំអូរដំបង១ រៀបចំប្រឡងសិស្សពូកែថ្នាក់ឃុំ ឆ្នាំ២០២៥-២០២៦

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលឃុំអូរដំបង១ ដឹកនាំដោយលោក សេក ផានិត ជាមេឃុំ បានរៀបចំការប្រឡងជ្រើសរើសសិស្សឆ្នើមប្រចាំថ្នាក់ឃុំ ឆ្នាំ២០២៥-២០២៦ នៅមណ្ឌលប្រឡងសាលាអនុវិទ្យាល័យអូរដំបង១ ដោយមានការចូលរួមបើកវិញ្ញាសារប្រឡងពីលោក សុីវ សុវណ្ណា ប្រធានការិយាល័យអប់រំស្រុកសង្កែ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក នាង ច័ន្ទថារ៉ា អភិបាលនៃគណ:អភិបាលស្រុកសង្កែ ។

លោក សេក ផានិត មេឃុំអូរដំបង១ បានបញ្ជាក់ថា សិស្សានុសិស្សដែលមកចូលរួមប្រឡងនាពេលនេះ គឺជាសិស្សឆ្នើមប្រចាំសាលា មកពីតាមបណ្តាសាលាទាំង៦រួមមាន÷ (សាលាបឋមសិក្សាអូរដំបង១, សាលាបឋមសិក្សាបោះពោធិ៍, សាលាបឋមសិក្សាអូរខ្ជាយជើង, សាលាបឋមសិក្សាអូរខ្ជាយត្បូង, សាលាបឋមសិក្សាអូរស្រឡៅ, សាលាបឋមសិក្សាវត្តចែង) និងសាលាអនុវិទ្យាល័យចំនួន២ រួមមាន(អនុវិទ្យាល័យវត្តចែង និង អនុវិទ្យាល័យអូរដំបង១)សរុប២០២នាក់, ស្រី១៤៦នាក់។

លោក សេក ផានិត បានបញ្ជាក់អោយដឹងទៀតថា÷ ​រដ្ឋបាលឃុំអូរដំបង១បានរៀបចំប្រឡងជ្រើសសិស្សពូកែប្រចាំរដ្ឋបាលឃុំអូរដំបង១ប្រចាំឆ្នាំ២០២៥-២០២៦នេះ គឺយកត្រឹមលេខ១តែប៉ុណ្ណោះ គឺចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៩ ហើយការប្រឡងនេះគឺជាលើកទី៣ហើយ ក៏ជាឆ្នាំទី៣ផងដែរ ដែលរដ្ឋបាលឃុំបានរៀបចំការជ្រើសរើសសិស្សពូកែសម្រាប់ថ្នាក់ឃុំអូរដំបង១ ដោយមានការចូលរួមពីសប្បុរសជន និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ប្រចាំឃុំរបស់យើង៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post