បាត់ដំបង ៖ បុរសជាមេភូមិម្នាក់សង្ស័យខ្យល់គរបណ្តាលអោយដួលផ្កាប់មុខចូលទឹកស្រះស្លា.ប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
១៣និង០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិកូនសេក
សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ
ហេង វណ្ណា ភេទប្រុស អាយុ ៦៨ឆ្នាំ មុខងារជាមេភូមិដាក់សសរ មានទីលំនៅក្រុមទី១២
ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
ដែលនៅមុនពេលកើតហេតុពេលព្រឹកជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿងសំដៅមកមើលដៃអ៊ុយដើម្បីយកត្រីជាប្រចាំថ្ងៃ
លុះក្រោយមកនៅវេលាម៉ោង ១២ថ្ងៃត្រង់
កូនៗមិនឃើញឪពុកទៅផ្ទះក៏ចេញមកតាមរកនៅវាលស្រែចំណុចកូនស្រះដែលជាកន្លែងគាត់ដាក់ដៃអ៊ុយ
ក៏ប្រទះឃើញស្បែកជើងនិងការ៉ុងនៅខាងលើ
បន្ទាប់មកក៏ក្រលែកឃើញសពឪពុកអណ្តែតនៅក្នុងទឹកស្រះបាត់ទៅហើយ
ចំណែកម៉ូតូក៏បាត់មិនឃើញផងដែរ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារសាច់ញាតិក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចអោយចុះមកធ្វើការស្រង់ឡើងត្រួតពិនិត្យដោយជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យ រួចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារលង់ទឹក ពិតប្រាកដមែន បន្ទាប់មកមន្រ្តីជំនាញបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី




