កម្លាំងគណៈបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកបាណន់ បានចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់អាងកំពីងពួយ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កម្លាំងគណៈបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកបាណន់ បានចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់អាងកំពីងពួយ

បាត់ដំបង ៖ កម្លាំងគណៈបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកបាណន់ ដែលដឹកនាំដោយលោក ងួន វិបុល ជាអភិបាលរងស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយករណីនៅក្នុងតំបន់ផ្ទៃអាងកំពីងពួយ។

 

លោក ងួន វិបុល អភិបាលរងស្រុកបាណន់បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអាងកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ និងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៤៤នាក់ និងកាណូត ចំនួន ១១គ្រឿង។

 

លោកអភិបាលរងស្រុកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងជំនាញរឹបអូសបានវត្ថុតាងរួមមាន ៖ លបកន្ទុយកណ្តុរ ចំនួន ៩គ្រឿង ,សាច់ស្បៃមុង ប្រវែង ៧៥០ម៉ែត្រ , លូស្បៃមុង ចំនួន ៩មាត់ , បង្គោលចំនួន ៥០០ដើម , និងត្រីចំរុះ ចំនួន ៥០គីឡូក្រាម ត្រូវបានព្រលែងចូលក្នុងអាងវិញ ដោយឡែកវត្ថុតាងខាងលើត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែងផងដែរ ៕








ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post