អគ្គនាយករដ្ឋាករទឹកបាត់ដំបង បើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងលើកទិសដៅការងារក្នុងការជំរុញ និងពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់អាជ្ញាបណ្ណដែលនៅសេសសល់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អគ្គនាយករដ្ឋាករទឹកបាត់ដំបង បើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងលើកទិសដៅការងារក្នុងការជំរុញ និងពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់អាជ្ញាបណ្ណដែលនៅសេសសល់

បាត់ដំបង ៖ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងសហការីជំនាញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា និងលើកទិសដៅការងារក្នុងការជំរុញ និងពង្រីកការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់អាជ្ញាបណ្ណដែលនៅសេសសល់។

 

 កិច្ចប្រជុំនេះដែរ គោលបំណងដើម្បីជំរុញការចែកចាយ និងផ្គត់ផ្គង់ទឹកស្អាតឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមាន ដើម្បីធានាឱ្យការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់។

 

 ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post