បាត់ដំបង ៖ ដោយអនុវត្តតាមផែនការដឹកនាំដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក ញ៉ិល លាប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងប្រជាការពារ ចុះធ្វើការល្បាត និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្តឃុំវត្តតាមិម ។
លោកអនុសេនីយ៍ឯក
ញ៉ិល លាប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានបញ្ជាក់ថា
កិច្ចប្រតិបត្តិការនេះធ្វើឡើងគោលបំណងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ
និងល្បាតតាមគោលដៅសំខាន់ៗ ពិសេសបង្ការបង្ក្រាបបទល្មើស ការពារសន្តិសុខ
សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាគោលការណ៍របស់ថ្នាក់ដឹកនាំដាក់អោយអនុវត្តជាប្រចាំ។
បន្ថែមពីនេះលោកក៏បានអំពាវនាវទៅដល់អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានឃើញហេតុការណ៍ណាមួយដែលមិនប្រក្រតី ឬមួយក៏ពួកគាត់មានបញ្ហាប្រឈមនៅក្នុងតំបន់ដែលគាត់រស់នៅក្នុងមូលដ្ឋានពាក់ព័ន្ធនឹងរឿងអ្វីមួយ សូមអោយពួកគាត់ផ្តល់ព័ត៌មានទៅដល់សមត្ថកិច្ច ហើយសមត្ថកិច្ចនិងផ្តល់ទំនុកចិត្តដល់គាត់ ហើយក៏មិនអោយអស់សង្ឃឹមដោយសារអ្វីមួយដែលបានរាយការណ៍មកយើងដែរ ដូច្នេះហើយទើបពួកគាត់ព្យាយាមល្បាតទប់ស្កាត់នៅតំបន់ណាមួយដែលគាត់គិតថាជាបញ្ហាប្រឈមសម្រាប់ពួកគាត់ ដោយមានលេខទូរស័ព្ទបិទនៅតាមផ្ទះ និងតាមទីវត្តអារាមផងដែរ ៕
ដោយ ៖
សាលី






