បាត់ដំបង ៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង
ដែលដឹកនាំដោយលោក ជួង សុភា ជានាយខណ្ឌ
ដោយមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឯកភ្នំ និងសហគមន៍នេសាទ
បានចុះធ្វើការល្បាតនិងបង្ក្រាបបានបទល្មើសជលផលខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
នៅចំណុចអូរខ្សី ភូមិថ្វាង ឃុំកោះជីវាំង និងចំណុចប្រកេគ្រាប់ ភូមិបាក់ព្រា
ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាលទ្ធផល មន្ត្រីជំនាញរឹបអូសបាន ,របាំងសាច់មង ចំនួន៦២០ម៉ែត្រ ឡុក០៤គ្រឿង ,បង្គោល
៣៧០ដើម និងត្រីចម្រុះចំនួន ១០គីឡូក្រាមផងដែរ។
ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ
វត្ថុតាងល្មើសច្បាប់ខាងលើត្រូវបានមន្ត្រីជំនាញសម្រេចដុតបំផ្លាញ
ចំណែកត្រីចម្រុះទាំង១០គីឡូក្រាមត្រូវបានព្រលែងចូលទឹកវិញផងដែរ៕
ដោយ ៖ សាលី




