អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី០៤.ទី០៥.ទី០៦ និងទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចសង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ហូ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិកំពុងឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយវត្ថុតាងម្ស៉ៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៦.៦៧ក្រាម(ទាំងសំបក) និងចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាមេក្លោងឈ្មោះ រិន សារួន ហៅ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice)ចំនួន ០៤កញ្ចប់ ទម្ងន់ ៣៥២.២២ ក្រាម (ថ្លឹងទាំងសំបក) និងចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង បន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាបក្ខពួកឈ្មោះ ជា ស្រស់ ហៅ តឿ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង .ឈ្មោះ ញុឹប សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយវត្ថុតាងទូរស័ព្ទ ០២គ្រឿង ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យឈ្មោះ រិន សារួន បានឆ្លើយសារភាពថាគ្រឿងញៀនដែលសមត្ថកិច្ចដកហូតគឺខ្លួនទិញពីមេក្លោងឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅខេត្តសៀមរាប បន្ទាប់មកកម្លាំងការិយាល័យជំនាញបន្តសហការជាមួយកម្លាំងការិយាល័យជំនាញខេត្តសៀមរាប ចុះនៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត:ឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាផុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ សុខ ស្រីនាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice) ចំនួន ០២កញ្ចប់ ទម្ងន់ ៥១.០៤ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទ ០១គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន សរុបទាំងអស់ម្សៅក្រាមពណ៌ សថ្លា ម៉ាទឹកកក(ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៤០៩.៩៣ក្រាម (ថ្លឹងទាំងសំបក) ។

 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕



ដោយ ៖ សាលី

Post a Comment (0)
Previous Post Next Post