បុរសអ្នកលក់ផ្កាម្នាក់បានដេកស្លា.ប់នៅក្នុងអង្រឹង សង្ស័យជាករណីខ្យល់គ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសអ្នកលក់ផ្កាម្នាក់បានដេកស្លា.ប់នៅក្នុងអង្រឹង សង្ស័យជាករណីខ្យល់គ

បាត់ដំបង ៖ បុរសជាអ្នកដឹកផ្កាលក់ម្នាក់បានដេកស្លា.ប់នៅក្នុងអង្រឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង២០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៩ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ោន សាវៀត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុជនរងគ្រោះខាងលើ រួមជាមួយនឹងសាច់ញាតិបងប្អូន បានបើករ៉ឺម៉កម៉ូតូដឹកផ្កានិងកូនឈើចំរុះដើរលក់ លុះយប់ឡើងក៏បាននាំគ្នាឈប់ចតចងអង្រឹងដេកនៅចំណុចដីឡូត៍ខាងលើ លុះព្រឹកឡើងក៏ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងអង្រឺងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យ និងកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post