ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ចើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

 

អំណោយដែលបានផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបងនាពេលនេះ រួមមាន៖ ,អង្ករចំនួន ១០តោន ,មី ៥០០កេស ,ត្រីខ ៨០កេស ,ទឹកបរិសុទ្ធ ៣០០កេស ,ទឹកត្រី ២០០យួរ ,និងទឹកស៊ីអ៉ីវ ២០០យួរផងដែរ ៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post