ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវត្តតាមិម ចុះចែកស្បៀងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវត្តតាមិម ចុះចែកស្បៀងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

បាត់ដំបង ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្កែ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវត្តតាមិម បានចាត់តាំងក្រុមការងារចុះចែកស្បៀង និងសម្ភារសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។

 

ក្នុងឱកាសនេះ ក្រុមការងារផ្តល់ជំនួយជូនប្រជាពលរដ្ឋបានចំនួន ៣១ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន, អង្ករ ២០គីឡូក្រាម ,ទឹកក្រូច ១កេស ,មី ១ កេស ,ទឹកស៊ីអ៊ីវ និងទឹកត្រី ១យួរ និងថវិកា ៥០,០០០រៀលផងដែរ គោលបំណងចូលរួមសម្រាលការលំបាក និងគាំទ្រជីវភាពប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។

 

លើសពីនេះក្រុមការងារនឹងបន្តយកចិត្តទុកដាក់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប និងជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមលទ្ធភាពជាក់ស្តែង ៕













ដោយ ៖ សាលី
Post a Comment (0)
Previous Post Next Post