សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ចុះសួសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យជាក់ស្តែង ពីស្ថានភាពទឹកជំនន់ នៅក្រុងប៉ោយប៉ែត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ចុះសួសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យជាក់ស្តែង ពីស្ថានភាពទឹកជំនន់ នៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូអមដំណើរកាលពីរសៀលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសួសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យជាក់ស្តែងពីស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ក្នុងឧកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាល បានដឹកនាំកម្លាំ អមដំណើរជូនសម្តេចផងដែរ ។


យោងតាមរបាយកាណ៍រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងចំណោម៩ស្រុក/ក្រុង គឺ ប៉ះពាល់ដោយទឹកជំនន់ចំនួន៦ស្រុក/ក្រុងដែលរងប៉ះពាល់ចំនួន៣.២១៤គ្រួសារ ស្មើមនុស្សរាយ១២.៤២៦នាក់ ហើយត្រូវបានជម្លៀសប្រជាពលរដ្ឋដាក់ទីទួលសុវត្ថិភាព១.៤៨១គ្រួសារ ស្មើ៥.៤៨២នាក់ និងប៉ះពាល់ស្រូវ១២.០១៨ហិកតា ដំឡូងមី១៧០ហិកតា ដំណាំរួមផ្សំ៣ហិកតា សត្វពាហនៈ៥២ក្បាល ស្រូវរងការខូចខាត៣៤៣ហិកតា លិចសាលារៀន១៣កន្លែង វត្ត៨កន្លែង មណ្ឌលសុខភាព៤កន្លែង ទឹកលិចនិងហូរកាត់ផ្លូវ២០១ខ្សែប្រវែង៨៧.៤៩៥ម៉ែត្រ ៕








Post a Comment (0)
Previous Post Next Post