ឯកឧត្តម សុខ លូ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥០ គ្រួសារ មកពីសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥០ គ្រួសារ មកពីសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន ១៥០ គ្រួសារ មកពីសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ ក្រុងបាត់ដំបង។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន! , អង្ករ២៥គីឡូក្រាម ,មី០១កេស ,ត្រីខ០១យួរ ,ទឹកត្រី០១យួរ ,ទឹកស៊ីអុីវ០១យួរ ដែលការផ្តល់អំណោយនេះ គឺជាការយកចិត្តទុកដាក់ និងបង្ហាញពីការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាដោយសារគ្រោះធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសក្នុងអំឡុងពេលដែលស្ថានភាពទឹកជំនន់នៅតែបន្តមានការប្រែប្រួល។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការរួមចំណែកជួយដោះស្រាយការលំបាក និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post