ខេត្តបន្ទាយមានជ័យ ជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពជិត២៥០០គ្រួសារ ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើរនឹង ១៨៧,៦៨៤ម៉ែត្រ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ខេត្តបន្ទាយមានជ័យ ជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពជិត២៥០០គ្រួសារ ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើរនឹង ១៨៧,៦៨៤ម៉ែត្រ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសំបែង មកកាន់ទីទួលសុវត្ថិភាព នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ ។

 

បើយោងទៅតាមរបាយការណ៍ផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង១៦និង០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុង-ស្រុកដែលប៉ះពាល់មាន៦លើ៩ក្រុង-ស្រុករួមមាន ៖ ១- ក្រុងប៉ោយប៉ែត ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព សរុប ១,៥៥៣គ្រួសារ, ២-ក្រុងសិរីសោភ័ណ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៣២៧គ្រួសារ (ប៉ះពាល់ដំណាំស្រូវ ១,៦៣៥ហិកតា , ដំណាំរួមផ្សំ២ហិកតា , ខូចខាតដំណាំស្រូវ១២០ហិកតា , ប៉ះពាល់ផ្លូវ ១២៨កន្លែង ស្មើរនឹង ៤៥,៤៦៨ម៉ែត្រ ) , ៣-ស្រុកអូរជ្រៅ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ១៥១គ្រួសារ(ប៉ះពាល់ដំណាំស្រូវ ៦,៦២៧ហិកតា , ខូច ខាតដំណាំស្រូវ១០៦ហិកតា ,ប៉ះពាល់ផ្លូវ ៥៥កន្លែង ស្មេីរនឹង ៣០,១១៦ម៉ែត្រ ) ,៤-ស្រុកមង្គលបូរី ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៤០៣គ្រួសារ(ប៉ះពាល់ដំណាំស្រូវ ៥,៥៥៧ហិកតា , ប៉ះពាល់ផ្លូវ ៩២កន្លែង ស្មើរនឹង ៦៣,៩៧៨ម៉ែត្រ ) , ៥-ស្រុកភ្នំស្រុក (ប៉ះពាល់ដំណាំស្រូវ ៤,២០៧ហិកតា , ដំឡូងមី៩៨ហិកតា ,ដំណាំរួមផ្សំ១ហិកតា ,ប៉ះពាល់ផ្លូវ ៤៧កន្លែង ស្មើរនឹង ២៥,៣៤២ម៉ែត្រ ) , ៦-ស្រុកម៉ាឡៃ ខូចខាតដំណាំស្រូវ ចំនួន២០៤ហិកតា ,ប៉ះពាល់ផ្លូវ ២៣កន្លែង ស្មើរនឹង ២២,៧៨០ម៉ែត្រ ។ ជារួមផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព   សរុបចំនួន២៤៣៤គ្រួសារ, ប៉ះពាល់ដំណាំស្រូវ សរុប ១៨,០២៦ហិកតា , ដំឡូងមី៩៨ហិកតា ,ដំណាំរួមផ្សំ៣ហិកតា ,ខូច ខាត ដំណាំស្រូវសរុប៤៣០ហិកតា ,ប៉ះពាល់ផ្លូវ ៣៤៥កន្លែង ស្មើរនឹង ១៨៧,៦៨៤ម៉ែត្រ ៕











Post a Comment (0)
Previous Post Next Post