កម្លាំងគណបញ្ជាការឯកភាពស្រុកសង្កែ បន្តចុះបង្រ្កាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកសង្កែ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

កម្លាំងគណបញ្ជាការឯកភាពស្រុកសង្កែ បន្តចុះបង្រ្កាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រស្រុកសង្កែ

បាត់ដំបង ៖ កម្លាំងគណបញ្ជាការឯកភាពស្រុកសង្កែ ដែលមានលោក នាង ច័ន្ទថារ៉ា ជាអភិបាលស្រុក បានបន្តចុះបង្រ្កាបបទល្មើសជលផលជាច្រើនទីតាំងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំរកា ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

 

លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់ និងកាណូតស្មាច់០៣គ្រឿង ចុះទៅលើទីតាំងចំណុច វាលអំផាវ ,ចំណុចជ្រៃកោង ភូមិបញ្ញា ឃុំកំពង់ព្រះ និងចំណុចខាងលិចបឹងកាចរ ភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដកហូតបានឧបករណ៍នេសាទល្មើសច្បាប់រួមមាន! របាំងសាច់មង ចំនួន ៩៥០ម៉ែត្រ ,ឡុកដាក់ត្រីចំនួន ០៤គ្រឿង ,បង្គោល ១៥០ដើម និងព្រលែងត្រីចម្រុះ ចំនួន៤០គីឡូក្រាម។

 

លោកបានបញ្ជាក់ថា រាល់ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានទាំងអស់នោះ ត្រូវបានកម្លាំងជំនាញធ្វើការកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែងផងដែរ ៕











ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post