ស្ត្រីពីរនាក់រងរបួ.សធ្ង.ន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ស្ត្រីពីរនាក់រងរបួ.សធ្ង.ន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ យ៉ាងហោចណាស់ស្ត្រី០២នាក់បានរងរបួ.សធ្ង.ន់ ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងកង់នៅវេលាម៉ោង ០៧និង៥០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងកង់មួយគ្រឿងជិះដោយស្ត្រីចំណាស់ម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង(ឆ្លងផ្លូវ) ចំណែកម៉ូតូម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1Q-1934 បើកបរដោយនារីវ័យក្មេងម្នាក់ ទិសដៅស្របគ្នាបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយស្ត្រីចំណាស់ខាងលើរងរបួ.សធ្ង.ន់ ចំណែកអ្នកបើកបរម៉ូតូរងរបួ.សស្រាលម្នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ខាងលើត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុ រួចភាគីទាំងសងខាងបានធ្វើការសម្របសម្រួល ព្រមព្រៀងគ្នាដោយភាគីខាងម៉ូតូជួយទៅខាងភាគីម្ចាស់កង់ចំនួន ៣០០ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post