បាត់ដំបង ៖
ក្មេងប្រុសសិស្សសាលាម្នាក់បានរងរបួ.សធ្ង.ន់
ក្រោយជិះម៉ូតូទៅបុករថយន្តដែលកំពុងបត់ឆ្វេងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០២៦ នៅចំណុចខាងមុខសណ្ឋាគារ អេមើរ៉ិល ប៊ី ប៊ី បាត់ដំបង ស្ថិតក្នុងភូមិរំចេក៤
សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក SOUEAST DX7 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1174 បើកបរដោយបុរសម្នាក់
ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ចំណែកម៉ូតូម៉ាក GIORNO
ពណ៌សមួយគ្រឿង មិនមានផ្លាកលេខ
បើកបរដោយក្មេងប្រុសសិស្សសាលាបញ្ញាសាស្ត្រម្នាក់ទិសដៅស្របគ្នាពីកើតទៅលិច
បានជ្រុលមកបុកពាក់កណ្តាលរថយន្តពេញទំហឹងបណ្ដាលអោយយុវសិស្សម្នាក់ខាងលើរងរបួ.សធ្ង.ន់។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បានចុះមកដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់
៕
ដោយ ៖ សាលី



