បាត់ដំបង ៖ បុរសអ្នករត់ PassApp ម្នាក់សង្ស័យខ្យល់គរបានដួលស្លាប់នៅក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង
១៣និង៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ទឹកក្នុងស្ថានីយប្រេងមួយកន្លែង
ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុខ សល់
ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅជិតប៉ុស្តិ៍វិទ្យុកល្យាណមិត្ត
ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាម
និងជាមនុស្សដែលខិតខំប្រឹងប្រែងរត់ PassApp ទាំងយប់ទាំងថ្ងៃមិនសូវមានពេលសម្រាកគ្រប់គ្រាន់
ហើយសង្ស័យជំងឺធ្វើទុក្ខក៏បណ្តាលអោយដួលស្លាប់នៅក្នុងបន្ទប់ទឹកតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានប្រគល់អោយក្រុមគ្រួសារយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី
៕
ដោយ ៖ សាលី


