បាត់ដំបង
៖ បុរសម្នាក់សង្ស័យខ្យល់ហើយងងឹតមុខ បានបើករថយន្តរ៉េចង្កូតទៅបុកដើមឈើបណ្ដាលឲ្យស្លា.ប់.យ៉ាងអាណោចអាធ័ម
បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
នៅចំណុចផ្លូវខាងក្រោយសណ្ឋាគារឃីងហ្វី ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ
ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ជារថយន្តប្រភេទម៉ាក CAMRY ពណ៌ទឹកប្រាក់
ពាក់ផ្លាកលេខ ភ្នំពេញ.2AX-2864
អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ ឆូន ឆៃយ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ
រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង គាត់មិនសូវហូបបាយទេ
ជាប្រចាំតែងតែហូបកាហ្វេ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ
សង្ស័យខ្យល់ធ្វើអោយងងឹតមុខ និងប្រភពមួយផ្សេងទៀតថាសង្ស័យរវល់មើលទូរស័ព្ទ
ព្រោះគាត់អ្នករកស៊ីម៉ូយទាក់ទងមកច្រើនក៏រ៉េចង្កូតទៅបុកដើមឈើបណ្ដាលអោយស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាក្រុមមន្ត្រីជំនាញកោសល្យវិច័យចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដើម្បីស្វែងរកការពិតនៃការស្លាប់ថាតើផ្តើមចេញការខ្យល់គរអោយងងឹតមុខ ឬផ្តើមចេញពីការធ្វេសប្រហែសទៅបុកដើមឈើបណ្តាលអោយបោកប៉ះទ្រូងរហូតគ្រាំក្នុងស្លាប់៕


