ព្រោះតែលុយមួយម៉ឺនរៀល កូនប្រុសហ៊ានលើកដៃប្រមាថកាប់ម្តាយ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ព្រោះតែលុយមួយម៉ឺនរៀល កូនប្រុសហ៊ានលើកដៃប្រមាថកាប់ម្តាយ

កំពង់ស្ពឺ ៖ ពិតជាប្រោសទេ ដែលកូនប្រុសមាសម្តាយហ៊ានលើកដៃប្រមាថកាប់ម្តាយ ព្រោះតែខឹងក្រោយម្តាយស្តីបន្ទោសរឿងសុំលុយមួយម៉ឺនរៀលហើយចាប់មេមាន់ធ្វើអ្វីទៀត។

សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួចឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២​០២​៦​នេះថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបានធ្វើការឃាត់ខ្លួនកូន​បុរសម្នាក់ឈ្មោះ ដួង ស៊ីណាត ភេទប្រុស អាយុ​៣៨ឆ្នាំ ក្រោយគំរាមសម្លាប់ម្ដាយ​បង្កើ​តឈ្មោះ លី សាអ៊ុំ អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច។សមត្ថកិច្ចនិយាយថា ជនសង្ស័យ​ជាកូនបានសុំលុយម្ដាយចំនួ​ន​ ​១០,០០០​ (មួយម៉ឺន​រៀល) និងបា​នចាប់មេមាន់កំពុងក្រាបពងមួយក្បា​ល​ទៀត​ទៅធ្វើសាច់ក្លែម។តែដោយឃើញកូនប្រុសចាប់មេមាន់កំពុងក្រាបពង ម្ដាយស្រែកសួរថា​ហេតុអីបានជាឯងយកលុយ​ហើយ ចាប់មេមាន់ធ្វើអីទៀត គ្រាន់តែឮម្តាយសួរដូច្នេះកើតក្តីក្រោធក៏ស្រែកជេរម្ដាយនិងប្រមាថសម្លាប់ចោល​ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ដួង ស៊ីណាត បានឆ្លើយសារភាពថា​ខ្លួនពិតជា​បានធ្វើសកម្មភាពដូចបានរៀបរាប់​របស់ម្ដាយពិតមែន​ មកពីកំហឹងនៃការសន្យារបស់ពួកម៉ាករង់ចាំថាយកមាន់ទៅជប់លៀង​។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានប្រមូលយកវត្ថុតាងកាំបិតផ្គាក់១និង កាំបិតបុ័ងតោ​១​ដែលជាឧបករណ៍គំរាមសម្លាប់ម្ដាយ​ ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ដួង ស៊ីណាត ធ្លាប់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅដាក់នៅក្នុងមណ្ឌ​លអប់រំកែប្រែនិងបន្សាបគ្រឿងញៀន​ ចំនួន៦លើកមកហើយ​ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ៕





ដោយ ៖ ប៊ុត សារុន


Post a Comment (0)
Previous Post Next Post