សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់រថយន្តទាំងឡាយណាដែលបន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់រថយន្តទាំងឡាយណាដែលបន្តកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

បាត់ដំបង ៖ ដោយទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវថ្នល់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធមានរថយន្តដឹកដីបើកបរចុះឡើងបង្កការហុយនិងសម្លេងរំពងដោយស៊ីម៉ាំងកែច្នៃរំខានដល់ការរស់នៅរបស់ពួកគាត់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ ឱ្យចុះស្រាវជ្រាវនិងចាត់វិធានការលើរថយន្តទាំងនោះ។

 

ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអធិការបានដឹកនាំកម្លាំងនគរបាលស្រុកឯកភ្នំ ចុះធ្វើការស្ទាក់ចាប់រថយន្តដែលបង្កសម្លេងរំខាននេះនៅលើដងផ្លូវ ហើយនាំមកពិនិត្យ ឃើញថារថយន្តមានការកែច្នៃស៊ីមាំង បន្លឺសម្លេងខុសពីធម្មតាមែន និងបានធ្វើការអប់រំណែនាំអ្នកបើកបរឱ្យដោះចេញនូវស៊ីម៉ាំងកែច្នៃលាន់ឮសម្លេងខ្លាំងទាំងនោះ។

 

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ថា នេះគឺជាលើកទី០២ហើយដែលសមត្ថកិច្ចនគរបាលស្រុកបានចុះអនុវត្តការអប់ តែប្រសិនបើមានករណីលើកទី០៣បែបនេះទៀតសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់លើម្ចាស់រថយន្តទាំងនោះ ហើយសមត្ថកិច្ចនឹងបន្តស្វែងរករថយន្តដែលមានលក្ខណៈដូចគ្នានេះដើម្បីមានវិធានការជាក់ស្តែង។

 

ជាមួយនេះ លោកក៏សូមអរគុណចំពោះការចូលរួមផ្តល់នូវយោបល់ពីមហាជនមកសមត្ថកិច្ចនគរបាល តាមគ្រប់មធ្យោបាយដើម្បីសមត្ថកិច្ចមានវិធានការដោះស្រាយជូនតាមសំណូមពរបានទាន់ពេលវេលា៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post