មុខសញ្ញាក្មេងទំនើងប្រុសស្រី០៨នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាព ធាក់ប្លន់ម៉ូតូនិងដេញកាប់គ្នា ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

មុខសញ្ញាក្មេងទំនើងប្រុសស្រី០៨នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាព ធាក់ប្លន់ម៉ូតូនិងដេញកាប់គ្នា ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង

បាត់ដំបង ៖ មុខសញ្ញាក្មេងទំនើងប្រុសស្រីចំនួន០៨នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពួកគេធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ និងដេញកាប់គ្នា ក្នុងភូមិសាស្រ្តក្រុងបាត់ដំបងកាលពីយប់រំលងអធ្រាត្រថ្ងៃទី១៧ និងយប់រំលងអធ្រាត្រថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៦ ក្នុងក្រុងបាត់ដំបង។

 

លោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា ! ជនសង្ស័យជាក្រុមក្មេងទំនើងខាងលើ /ទី១.ឈ្មោះ អូន អេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ /២.ឈ្មោះ ឈូ រ៉ាឆៃ ហៅ ហ្វុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ /៣.ឈ្មោះ ពុធ រក្សារ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង /៤.ឈ្មោះ ឈួន រ៉ាយុទ្ធ ហៅប៊ូយ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង /៥.ឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ /៦.ឈ្មោះ វណ្ណៈ គឹមហាក់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ /៧.ឈ្មោះ រ័ត្ន ធីធារី ហៅ និច្ច ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់  /៨.ឈ្មោះ ទុំ ដាវីត ហៅ វិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន ៖ កាំបិតផ្គាក់០៤ដើម.ដាវ០១ដើម. កាំបិតតាំងតោ ០១ដើម. ដែកទីប ០២ដើម.។

 

លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនសួរចម្លើយ ជនសង្ស័យទាំង០៨នាក់ បានសារភាពថា ពួកខ្លួនបានប្រព្រឹត្តករណីប្លន់សម្រេចបានចំនួន ០៤ករណី និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបានចំនួន ០៣ករណី នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកបាណន់ ដែលគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃចាប់ខ្លួន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

 

បច្ចុបន្ន ជសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕







ដោយ ៖​ សាលី


Post a Comment (0)
Previous Post Next Post