ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើបទបង្ហាញជូនដល់គណៈប្រតិភូអំពីលក្ខណៈភូមិសាស្រ្ត និងប្រជាសាស្រ្ត,សក្ដានុពលរបស់ខេត្ត,កត្តាអំណោយផលសម្រាប់ការវិនិយោគ,កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងតម្រូវការវិនិយោគបន្ថែម ព្រោះខេត្តបាត់ដំបងគឺជាជង្រុកស្រូវ និងជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា ហើយផ្អែកលើភូមិសាស្រ្តដីមានជីជាតិ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់ព្រំដែនគឺជាកាលានុវត្តភាពគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្មរួមមានការកែច្នៃស្រូវ អង្ករ និងកសិផលផ្សេងៗទៀត,វិស័យឧស្សាហកម្មដែលបាននិងកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីពីឧស្សាហកម្មបែបសិប្បកម្មគ្រួសារ ទៅជាប៉ូលឧស្សាហកម្មកែច្នៃ និងផលិតកម្មទំនើបប្រចាំតំបន់ភូមិភាគពាយ័ព្យ,វិស័យរ៉ែ និងវិស័យទេសចរណ៍។

ឯកឧត្តម សង្កត់ធ្ងន់ថា កត្តាអំណោយផលសម្រាប់ការវិនិយោគ គឺខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តចំនួន ១០៨កន្លែង,ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក,ប្រព័ន្ធអគ្គិសនី,បណ្ដាញទឹកស្អាត និងកម្លាំងពលកម្ម ដូច្នេះខេត្តបាត់ដំបងមានតម្រូវការវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសលើការកែច្នៃផ្លែឈើ ចំណីសត្វ ចិញ្ចឹមសត្វ ,វិស័យទេសចរណ៍,ការអភិរក្សតំបន់វប្បធម៌ និងការពារធនធានធម្មជាតិ និងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងស្អាត៕









ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post