ឯកឧត្តម សុខ លូ អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤ បណ្ណ ជូនប្រជាពលរដ្ឋ ១,៧៧៩គ្រួសារ នៅស្រុករតនមណ្ឌល
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម សុខ លូ អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤ បណ្ណ ជូនប្រជាពលរដ្ឋ ១,៧៧៩គ្រួសារ នៅស្រុករតនមណ្ឌល

បាត់ដំបង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣,៧០៤បណ្ណ ជូនប្រជាពលរដ្ឋ ១, ៧៧៩គ្រួសារមកពីឃុំអណ្ដើកហែប និងឃុំត្រែង ស្រុករតនមណ្ឌល។

 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីឬដាក់បញ្ចាំនោះទេ គួររក្សាទុកចែកតកូនតចៅ និងសូមប្រជាពលរដ្ឋចូលរួម ថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហាមដុតសំរាមបង្កការបំពុលបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ហើយអាជ្ញាធរត្រូវអប់រំនៅតាមវត្តអារាមឱ្យកាត់បន្ថយការប្រើគ្រឿងរំពងសំឡេងឮខ្លាំងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

 

បន្ថែមពីនេះឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវជំរុញកូនៗឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ងាយស្រួលរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ ហើយក្នុងនោះ អាជ្ញាធរស្រុក ឃុំ ត្រូវបន្តដាំដើមឈើនៅតាមទីប្រជុំជន រំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ បើកផ្លូវឱ្យបានទូលាយសម្រាប់កូនចៅជំនាន់ក្រោយ ៕










ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post