បន្ទាយមានជ័យ ៖ ជនជាតិថៃចំនួន៤៤នាក់ នៅថ្ងៃទី២១
ខែសីហា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញចេញទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
នៃខេត្តបន្ទាយមានជ័យ។
តាមលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បានអោយដឹងថា ជនជាតិថៃដែលត្រូវបានបណ្តេញចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន៤៤
នាក់ស្រី១៦នាក់ ត្រូវបានបញ្ជូនមកពីខេត្តសៀមរាបដែលបានសម្រេចទោសពាក់ព័ទ្ធបទល្មើសផ្សេងៗ
ដែលប្រព្រឹត្តនៅខេត្តសៀមរាប។
លោកបន្តថា ក្នុងចំណោមជនជាតិថៃចំនួន ៤៤នាក់
មានម្នាក់ជាបុរស់មានជម្ងឺទន់ដៃ ទន់ជើង ត្រូវបានកម្លាំងយកចិត្តទុកដាក់ ដាក់រទេះរុញអោយអាជ្ញាធរថៃមកទទួលច្រកខ្លងលឹកប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាន នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានបញ្ជាក់ថា ជនជាតិថៃទាំង៤៤នាក់ត្រូវបានបិតទិដ្ឋាការរយៈពេល៥ឆ្នាំទាំងអស់មិនអោយចូលកម្ពុជានោះទេ៕





