បាត់ដំបង ៖
យ៉ាងហោចណាស់បុរស០២នាក់បានរងរបួ.សធ្ង.ន់
ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ១៧និង២០នាទី
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវបំបែកព្រៃកូនខ្លា
ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង
ពាក់ផ្លាកលេខ បាត់ដំបង1AZ-1386 បើកបរដោយក្មេងប្រុសជំទង់ម្នាក់
ទិសដៅពីជើងទៅត្បង (ឆ្លងផ្លូវ) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា CLICK ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1AE-4546 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយដួលរងរបួ.សធ្ង.ន់ម្នាក់និងស្រាលម្នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះក្មេងប្រុសជំទង់ខាងលើត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី
៕
ដោយ ៖ សាលី



