ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ឯកឧត្តម អ៊ុំ រាត្រី បាននាំយកថវិការបស់សមាគមអតីតយុទ្ធជន និងនិវត្តជន ចូលរួមបុណ្យសពចំនួន៥សព ក្នុង៣ក្រុង-ស្រុក

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារសមាគមខេត្ត ស្រុក និងឃុំ-សង្កាត់ បាននាំយកថវិការបស់សមាគមន៍ ចូលរួមបុណ្យសពអតីតយុទ្ធជននិងនិវត្តជនចំនួន៥សព នៅស្រុកអូរជ្រៅ ,ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងឱកាសនាំយកថវិកាចូលរួមបុណ្យសពអតីតយុទ្ធជន និងនិវត្តជនទាំង៥នាក់ ក្នុងនាមសមាគម អតីតយុទ្ធជន និងនិវត្តជន ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពចំពោះការបាត់បង់នូវសមាជិក ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងចូលរួមការពារបូរណភាពទឹកដី និងបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិមាតុភូមិ។

ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន តាមរយៈការគាំទ្រសមាគមអតីតយុទ្ធជន និងការដំឡើងប្រាក់បៀវត្សរ៍ ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការជួយសម្រាលបន្ទុកជីវភាពគ្រួសារខ្វះខាតជាដេីម។

សូមបញ្ជាក់ថា សពអតីតយុទ្ធជនទាំង០៥សព រួមមាន ៖ ១-ឈ្មោះ ណា បូរ ភេទប្រុស ជាជនពិការ មរណភាពថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ, ២-ឈ្មោះ ជ្រិង ចាន់រិទ្ធ ភេទប្រុស ជានិវត្តជន មរណភាពថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រស់នៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ, ៣-ឈ្មោះ ឈុន នួន ភេទប្រុស ជានិវត្តជន មរណភាពថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រស់នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ, ៤-ឈ្មោះ ទន់ ទាប ភេទប្រុស ជានិវត្តជន មរណភាពថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រស់នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក, ៥-ឈ្មោះ តុល សារឿន ភេទស្រី គ្រួសារជនពលីមរណភាពថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ដោយក្នុងមួយគ្រួសារសពទទួលបានថវិការៀបចំបុណ្យសព ចំនួន៤លានរៀល​ ៕







Post a Comment (0)
Previous Post Next Post