អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀតហើយត្រូវបានសមត្ថ កិច្ចបង្រ្កាបឃាត់ខ្លួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អ្នកលក់ចែកចាយឧបករណ៍ជក់បារីអេឡិចត្រូនិចម្នាក់ទៀតហើយត្រូវបានសមត្ថ កិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបង ៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយមាន លោកវសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យដឹកនាំកម្លាំងការិយាល័យជំនាញឆ្មក់ បង្ក្រាបបានករណីលក់ចែកចាយឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់។

 

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ាន់  វ៉ានដេត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយនឹងវត្ថុតាងចាប់យកបានរួមមាន៖ បារីអេឡិចត្រូនិច (ម៉ាក YOOZ) ចំនួន ៧ប្រអប់ (សង្ស័យមានសារធាតុញៀន ប្រភេទអិចស្តាស៊ី), ក្បាលឧបករណ៍បារីអេឡិចត្រូនិច (ម៉ាក NOVA)ចំនួន ៤៥ដើម (សង្ស័យមានសារ ធាតុញៀនប្រភេទអិចស្តាស៊ី), ស្លាចិនកំណត់សារធាតុញៀនមិនបានចំនួន ០១កញ្ចប់, បារីអេឡិចត្រូនិចចំនួន ០៨ដើម និងក្បាលបារីអេឡិចត្រូនិចចំនួន ០៧ដើម, ប្រអប់សំបក NOVAចំនួន ០៣ប្រអប់ ,កូនដបសម្រាប់ដាក់ទឹក YOOZ មួយចំនួន, ប្រាក់រៀលចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល), ប្រាក់ដុល្លារចំនួន ៧០ ដុល្លារ, កាបូបសម្រាប់ដាក់ប្រាក់ចំនួន ០១, ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក iPhone 17Pro Max ពណ៌ទឹកក្រូច, នាឡិកាដៃចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ចំនួន ០១សន្លឹក, លោហធាតុពណ៌លឿងចិញ្ចៀនមានដាំត្បូងពណ៌ស ចំនួន ០១ និងខ្សែដៃមានដាំត្បូង ចំនួន ០១។

 

បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post