អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខលោកស្រី មល់ ស្រ៊ឹម អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ច ការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោកស្រី មល់ ស្រ៊ឹម មន្ត្រីការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាល ជម្ងឺឱ្យឆាប់ជាសះស្បើយ វិលមករកសុខភាពធម្មតាវិញ ដើម្បីចូលបំពេញការងារបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានបន្តទៀត ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងនៅជាមួយ រួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ច។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកស្រី មល់ ស្រ៊ឹម និងលោក កែវ ស៊ីថា ក្នុងនាម ជាមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដោយការទទួលខុសត្រូចខ្ពស់ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ប្រកប ដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់ចំពោះប្រទេសជាតិ ថ្នាក់ដឹកនាំ និងប្រជាជន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋ ៕








Post a Comment (0)
Previous Post Next Post