បុរសម្នាក់បានរងរបួ.សធ្ង.ន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរសម្នាក់បានរងរបួ.សធ្ង.ន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

បាត់ដំបង ៖ បុរសម្នាក់បានរងរបួ.សធ្ង.ន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅវេលាម៉ោង ២០និង២០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

 

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា CLICKពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AJ-9896 បើកបរដោយបុរសម្នាក់ចេញពីផ្លូវលំក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក PCXពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KW-7951 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយ ភាគីខាងម៉ូតូCLICK រងរបួ.សធ្ង.ន់ ចំណែកភាគីខាងម៉ូតូPCX រត់គេចខ្លួនបាត់ស្រមោល។

 

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបងដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post