ប៉ៃលិន ៖
អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា
ឆ្នាំ២០២៦បានទទួលស្វាគមន៍ លោក Vladimir
Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន
BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន
ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផលទៅទីផ្សារប្រទេសរុស្ស៊ី
រួមទាំងវិស័យទេសចរណ៍បរិស្ថានធម្មជាតិ ។
លោកជំទាវបណ្ឌិត
បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមាន លោក Vladimir Palancica រួមទាំងដៃ
គូវិនិយោគ ក្នុងស្រុកគឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី
ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ព្រមទាំងបានជម្រាបជូន អំពី ស្ថានភាព ភូមិសាស្រ្ត,
ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច,
ស្ថានភាពសន្តិសុខ និងសក្តានុពល របស់ខេត្ត និងទទួលយកបទពិសោធន៍
និងទស្សនៈពាក់ព័ន្ធនឹងទីផ្សាររុស្ស៊ី ដើម្បីសិក្សាស្វែងរកលទ្ធភាព បង្កើតកិច្ច
សហប្រតិបត្តិការ និងឱកាសរួមគ្នានាពេលខាងមុខ ជាពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម
និងការវិនិយោគ ស្របតាម គោល នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១
របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ដែលមានសម្តេចមហា បវ ធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប
លោក Vladimir Palancica បានមានប្រសាសន៍កោតសរសើ វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍ រីក
ចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំង សន្យា ថានឹងខិតខំឱ្យអស់ពីលទ្ធភាព
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ខេត្ត ប៉ៃលិន
ក្នុងនាម ប្រទេសជាមិត្តដ៏យូអង្វែង ដែលជាយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ
និងអ្នកវិនិយោគរុស្ស៊ី ព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា
ជាពិសេសបង្កើនកិច្ច សហប្រតិបត្តិការ ឱ្យបាន កាន់ តែល្អប្រសើឡើង ។
សូមបញ្ជាក់ថា៖ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាអង្គភាពសម្របសម្រួលកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេស BRICS ជាពិសេសការភ្ជាប់ទីផ្សារ និងឱកាសកិច្ច សហប្រតិបត្តិការ រវាងប្រទេសរុស្ស៊ី និងកម្ពុជា៕











