ជំនន់ទឹកស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ស្រុកសំឡូត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

ជំនន់ទឹកស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ស្រុកសំឡូត

បាត់ដំបង ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូត កាលពីថ្ងៃទី២៨.២៩ ខែសីហា ឆ្នាំ២០២៦ បង្កជាជំនន់ ហើយមន្ត្រីជំនាញបានបើកទ្វារទឹកទំលាក់ចូលស្ទឹងសង្កែរហូតធ្វើអោយកម្ពស់ទឹកហក់ឡើងជាង១៣ម៉ែត្រ។

 

 បើតាមការបញ្ជាក់ពីលោក ហ៊ុន ធឿន អភិបាលស្រុកសំឡូត បានអោយដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា រហូតមកដល់ថ្ងៃនៅស្រុកសំឡូតភ្លៀងនៅតែបន្តធ្លាក់ប៉ុន្តែអត់ជាប់ទេ ភ្លៀងរាំងៗ អញ្ចឹងទឹកអត់ឡើងទេ ទឹកដែលឡើងតែមួយថ្ងៃកន្លះទេ ឡើងកាលពីថ្ងៃទី២៨និង២៩មួយព្រឹកថ្ងៃត្រង់ ហើយនៅពេលរសៀលទើបមន្ត្រីជំនាញបើកទ្វារទឹកទំលាក់ទៅប៉ែកខាងក្រោម ធ្វើអោយចាល់នៅខាងក្រោមផ្នែកស្រុកឯកភ្នំ ចំណែកនៅខាងស្រុកសំឡូតមិនមានទឹកឡើងអីទៀតទេ។

 

ដោយឡែករដ្ឋបាលខេត្តបាត់ដំបង​ បានប្រកាសពីស្ថានភាពទឹកស្ទឹងសង្កែគិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ មានកម្ពស់ ១៣,៥០ម៉ែត្រ  និងសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែនៅប៉ែកខាងក្រោម ពិសេសអ្នកស្រុកឯកភ្នំ​ បន្តប្រុងប្រយ័ត្នខ្ពស់ កំពស់ទឹកអាចបន្តឡើងបន្តិចនៅថ្ងៃនេះ និងអាចស្រកចុះទៅវិញនៅថ្ងៃបន្ទាប់ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post