បុរស០២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ០២គ្រឿង
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

បុរស០២នាក់បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ០២គ្រឿង

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់បានរងរបួសធ្ងន់ ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ០២គ្រឿងនៅវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្បែររង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ZOOMER-Xពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1Y-3988 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ទិសដៅពីជើងទៅត្បង ចំណែករថយន្តម៉ាក LEXUS. 300ពណ៌ស មិនស្គាល់ផ្លាកលេខ (បើកបរបញ្ច្រាសផ្លូវ)ទិសដៅពីត្បូងទៅជើង បានជ្រុលមកប៉ះម៉ូតូខាងលើបណ្តាលអោយដួលបោកក្បាលសន្លប់ស្តូកស្តឹង ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AY- 2607បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាពីជើងទៅត្បូង បានជ្រុលមកបុកពីក្រោយម៉ូតូខាងលើពេញទំហឹងបណ្តាលអោយដួលរងរបួសស្រាល ចំណែករថយន្តបន្តបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី ដោយឡែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕




ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post