ប៉ោយប៉ែត ៖ លោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលការងារព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត មិនទាន់មានការឃាត់ខ្លួននោះទេ ក្រោយស្នងការនគរបាលខេត្តបន្ទាយមានជ័យកោះហៅសួរនាំ ជុំវិញករណីយករថយន្តជនជាតិឥណ្ឌូនេស៊ី ក្នុងការបង្រ្កាបបទល្មើសស្កេមអនឡាញទៅប្រើប្រាស់ផ្ទាល់ខ្លួន ក្រោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ កោះហៅសួរនាំនិងអោយទៅអង្គភាពវិញ ។
លោកឧត្តមសេនីយ៍ត្រី
វង់ វិត ស្នងការរងទទួលផែនធនធានមនុស្សខេត្តបន្ទាយមានជ័យ បានអោយដឹងថា តាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី
សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរៈសេនីយ៍ទោ រ៉ែន សុភ័ក្រ
អធិការរងទទួលការព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត ត្រូវបានកោះហៅមកសាកសួរកាលពីរសៀលថ្ងៃទី២៥ សីហា
២០២៦ ក្រោយមានការផ្សព្វផ្សាយពីការយករថយន្ត១គ្រឿង របស់ជនជាតិឥណ្ឌូនេស៊ីមកជិះនៅពេលដកហូតក្នុងករណីបង្ក្រាបបទល្មើសអនឡាញស្គេម
កាលពីកន្លងទៅនៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជក់ថា មិនមានការឃាត់ខ្លួនលោកអធិការរូបនេះទេ ដោយគ្រាន់តែហៅមកសាកសួរតាមវិធីកងកម្លាំងនគរបាល ហើយមកដល់រសៀលថ្ងៃទី២៦នេះ រថយន្តបានយកទៅប្រគល់ជូនទីស្នាក់ការរក្សាវត្ថុតាងរួចហើយ ចំណែកលោកវរៈសេនីយ៍ទោ រ៉ែម សុភ័ក្រ អធិការរងទទួលការងារព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត ក៏ត្រូវបានអោយ
វិលត្រឡប់ទៅអង្គភាពវិញដើម្បីរងចាំការសម្រេចថ្នាក់លើ៕



