បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិពន្លៃ
ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
នៅបរិវេណវត្តពន្លាជ័យ (ហៅវត្តពន្លៃ) ឃុំពន្លៃ ស្រុកភ្នំស្រុក ។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់
និងសុរិយោដីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្រុកភ្នំស្រុក មានក្បាលដីសរុបចំនួន ៧៩
៨៤២ ក្បាលដី និងចេញបណ្ណបានចំនួន ៤០,៨១៧ ក្បាលដី ត្រៀមបិទផ្សាយបញ្ចប់នៅថ្ងៃទី០១
កញ្ញា ឆ្នាំ២០២៦ និងគ្រោងចេញបណ្ណបញ្ចប់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ចំពោះក្បាលដីស្ថិតក្នុងភូមិពន្លៃ
ចំនួន ៦,២៥៥ ក្បាលដី ប៉ុន្តែក្បាលដីដែលអាចចេញវិញ្ញាបនបត្រ
សម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៦,០២៥ បណ្ណ ដោយក្នុងនោះក្បាលដីចំនួន ២៣០ ក្បាលដី
មិនអាចចេញបណ្ណកម្មសិទ្ធិបាន ដោយមូលហេតុម្ចាស់មិនបានមកបំពេញឯកសារវិនិច្ឆ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យយ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ចំពោះរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដែលបង្កើតឱ្យមានយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ដែលជាការរួមចំណែកក្នុងការធ្វើឱ្យមានសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
កាត់បន្ថយបញ្ហាវិវាទដីធ្លី និងជំរុញការអភិវឌ្ឍ
ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ រក្សាបានស្ថេរភាពសង្គម
និងការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ
មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦
ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ
នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ
ដោយមិនកំណត់រយៈពេល ៕










