គ្រួសារងាយរងគ្រោះបំផុតចំនួន០៦គ្រួសារ នៅឃុំរបស់មង្គល់ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

គ្រួសារងាយរងគ្រោះបំផុតចំនួន០៦គ្រួសារ នៅឃុំរបស់មង្គល់ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី

បាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ  (ចាស់ជរា ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទ័លក្រ ដើម្បីសម្រាលជីវភាព រស់នៅប្រចាំថ្ងៃ ចំនួន០៦គ្រួសារ មកពីឃុំរបស់មង្គល ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ។

 

ថ្លែងក្នុងឱកាសនោះ លោក ឡុង សុភឺន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

 

ជាមួយគ្នានោះ លោកប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

 

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយពីអនុសាខារួមមាន ៖ អង្ករ២០គក្រ, ឃីត០១កញ្ចប់(មុង, ភួយ,កន្ទេល,ខ្នើយ), ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស, និងថវិកា២ម៉ឺនរៀលផងដែរ ៕






ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post