សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើ អត្តឃាតដោយចងកសម្លាប់ខ្លួន
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើ អត្តឃាតដោយចងកសម្លាប់ខ្លួន

បាត់ដំបង ៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ និង៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ តុញ ចាវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី៣ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងចងកជាប់ទៅនឹងធ្នឹមរោងចិញ្ចឹមមាន់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែវិបត្តិផ្លូវចិត្ត។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ពិតប្រាកដមែន ៕



ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post