លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែជាមួយអង្គភាពរដ្ឋបាលខេត្ត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែជាមួយអង្គភាពរដ្ឋបាលខេត្ត


ប៉ៃលិន ៖ នៅលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ រវាងគណៈអភិបាលខេត្ត និងនាយករដ្ឋបាលខេត្ត ព្រមទាំង ការិយាល័យទីចាត់ការ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង តាមដានលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព, បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ជំរុញការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន រហ័ស ទាន់ពេលវេលា និងមានតម្លាភាព និង ដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់ខែបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប៉ៃលិន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក្នុងការគ្រប់គ្រង រដ្ឋបាល និងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច របស់ខ្លួនយ៉ាងសកម្មផងដែរ៕








Post a Comment (0)
Previous Post Next Post