បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការការ
បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី១៧
ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ
ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុង ចំរើន
ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន! /,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា
ម៉ាទឹកកក (ice) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣១៦.៤២ក្រាម
(ថ្លឹងទាំងសំបក) ,/ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀនចំនួន០៨ដុំ ,
/កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ ,/ប្រាក់ដុល្លារចំនួន
២៤០ដុល្លារ ,/ប្រាក់រៀល ចំនួន ៣.៤៨៥.០០០រៀល ,/រថយន្តចំនួន ០១គ្រឿង ,/ម៉ូតូចំនួន ០២គ្រឿង ,/លោហៈធាតុពណ៌លឿង (ខ្សែក)ចំនួន ០២ខ្សែ ,/លោហៈធាតុពណ៌លឿង
(ក្រវិល) ចំនួន ០៣ ,/លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ០១គូ ,/បាយក្តាំងចំនួន ០២កញ្ចប់ ,/ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្ន
ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី
៕
ដោយ ៖ សាលី




