អាវុធហត្ថស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្តួលរួចកាប់អោយរងខូចខាត
សារព័ត៌មាន​ ខ្មែរពិត (www.sapormeankhmerpit.com.kh) Phone +85569690578 ។​ សូមអរគុណ...!

អាវុធហត្ថស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្តួលរួចកាប់អោយរងខូចខាត

បាត់ដំបង ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពួកគេធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះរួចកាប់អោយរងខូចខាតកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចុងថ្នល់ ស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

 

បើតាមការលើកឡើងរបស់ជនរងគ្រោះបានអោយដឹងថា កាលពីវេលាកើតហេតុខាងលើ មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល ៥នាក់ ជិះម៉ួតូ៣គ្រឿងបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ខ្លួនខណៈកំពុងជិះដឹកគ្នា០៣នាក់បណ្តាលអោយដួលទៅលើថ្នល់ និងបានកាប់ម៉ូតូរួចរត់គេចខ្លួនបាត់អស់។

 

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានចុះស្រាវជ្រាវរហូតដល់ម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖ ១-ឈ្មោះ ឡាត់ ឡូយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ ចឹក ជួប ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ វ៉ុង វណ្ណឌី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិដូនឥន ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ,ម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅ ១គ្រឿង និងទូរស័ព្ទដៃម៉ាក iPhone ១គ្រឿង។

 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថស្រុកបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





ដោយ ៖ សាលី


Post a Comment (0)
Previous Post Next Post